본문 바로가기 대메뉴 바로가기

About YESAN

មជ្ឈមណ្ឌលទំនាក់ទំនងអន្តោប្រវេសន៍ 1345

HOME ព័ត៌មានទាក់ទងនឹងការរស់នៅ មជ្ឈមណ្ឌលទំនាក់ទំនងអន្តោប្រវេសន៍ 1345

អំពីមជ្ឈមណ្ឌល

មជ្ឈមណ្ឌលទំនាក់ទំនងអន្តោប្រវេសន៍ 1345 គឺជាសេចក្តីណែនាំច្រើនភាសា ដែលផ្តល់ព័ត៌មាន និងសេវាកម្មប្រឹក្សាតាមរយ:ទូរស័ព្ទ និងអ៊ីនធើណែត ដើម្បីជួយជនបរទេសបានច្រើន ដោយយោង ទៅតាមច្បាប់ទាក់ទងនឹងការទទួលជនបរទេសនៅក្នុងប្រទេសកូរ៉េ។

មជ្ឈមណ្ឌលទំនាក់ទំនងអន្តោប្រវេសន៍ 1345 មានគេហទំព័រឈ្មោះ ហាយ កូរ៉េ ដែលផ្តល់ព័ត៌មាន ដល់ជនបរទេសជាបួនភាសា (កូរ៉េ អង់គ្លេស ចិន និងជប៉ុន) និងការសុំទិដ្ឋាការដោយប្រើ អេឡិកត្រូនិក និងផ្តល់ការប្រឹក្សាតាមទូរស័ព្ទ (1345) ក្នុង 17 ភាសា បន្ថែមពីលើភាសាកូរ៉េ។

វិធីប្រើប្រាស់សេវាកម្ម

  • ពេលម៉ោងប្រឹក្សា: 9 a.m. ដល់ 10 p.m. នៅថ្ងៃធ្វើការ (សេវាកម្មមានជាភាសាកូរ៉េ អង់គ្លេស និងចិន បន្ទាប់ពីម៉ោង 10 p.m.)
  • ចុចលេខ 1345 ពីគ្រប់ទីកន្លែងក្នុងប្រទេសកូរ៉េ ដោយប្រើទូរស័ព្ទដៃ រឺទូរស័ព្ទលើតុ។
  • ※ចុចលេខ82-1345 ប្រសិនបើទូរស័ព្ទមកពីក្រៅប្រទេស (មិនចាំបាច់ប្រើលេខកូដប្រចាំតំបន់)

  • សេចក្តីណែនាំអំពីប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិ (ARS)
    • Pចុចលេខ 1: ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងទីតាំង យុត្តាធិការ និងពេលម៉ោងធ្វើការ នៃ ការិយាល័យសេវាកម្មអន្តោប្រវេសន៍កូរ៉េ យុត្តាធិការ និងពេលម៉ោង
    • ចុចលេខ 2: ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងលទ្ធនៃពាក្យសុំ
    • ចុចលេខ 3 : ដើម្បីរាយការណ៍អំពីការឈប់ធ្វើការ រឺកន្លែងធ្វើការសំរាប់ជនជាតិកូរ៉េ ដែលទៅបទេស តាមរយ:ម៉ាស៊ីនហ្វាក់
    • ចុចលេខ 0: ដើម្បីនិយាយជាមួយអ្នកប្រឹក្សា
  • ការប្រឹក្សាពហុភាសា: បន្ទាប់ពីចុចលេខ 1345 សូមស្តាប់សារជាសំលេង ARS និងចុចលេខ ទៅតាមភាសាដែលអ្នកចង់បាន មុននឹងចុចសញ្ញា (*) .
    • - កូរ៉េ (1), ចិន (2), អង់គ្លេស (3), វៀតណាម (4), ថៃ (5), ចិន (6), ម៉ុងហ្គោលី (7), ឥណ្ឌូណេស៊ី/ម៉ាឡេស៊ី (8), បារាំង (9), បង់កាលី (10), ប៉ាគីស្ថាន (11), រុស្សី (12), នេប៉ាល់(13), ខ្មែរ (14), ភូមា (15), អាល្លឺម៉ង់ (16), អេស្ប៉ាញ (17), ហ្វីលីពីន (18), អារ៉ាប់ (19), ស៊ីនហាឡា (20)